សារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង

ចែករំលែក៖

ភ្នំពេញ : សារលិខិតអបអរសាទររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ ឯកឧត្តម Sébastien LECORNU នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង បានសរសេរថា, ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការតែងតាំង ឯកឧត្តម ជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំង នៅពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមក។

ការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ ឯកឧត្តម និងផ្តល់ ទស្សនៈវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយឈរលើប្រវត្តិ-សាស្ត្រ និងតម្លៃរួម។

រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗ ខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា នៅឆ្នាំ២០២៦។

ក្នុងបរិបទនេះ ខ្ញុំ ពិតជាមានកិត្តិយសក្នុងការរំពឹងថា ឯកឧត្តម នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅ កម្ពុជា។ សូម ឯកឧត្តមនាយករដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ព្រមទាំងសូមជូនពរ ឯកឧត្តម ឱ្យ ទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មីនេះ ៕

...

ដោយ ; សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print