សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក ជ្រុលចង្កូតទៅបុកឃឿនរង្វង់មូល វិមានឯករាជ្យបណ្តាលឱ្យរងការ ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ខេត្តបាត់ដំបង៖ រថយន្ត LEXUS RX330 មួយគ្រឿង សង្ស័យអ្នកបើកបរងងុយដេកបានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូលវិមានឯករាជ្យនៅវេលាម៉ោង០៣និង ៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍បង្កឡើង ដោយខ្លួនឯងខាងលើនេះ ដំបូងឡើយគេឃើញរថយន្ត LEXUS RX330 ពណ៌ ខ្មៅមួយគ្រឿងដែលមានផ្លាកលេខ ភ្នំពេញ2H-0188 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនបញ្ច្រាសផ្លូវ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតមហេតុខាងលើបានជ្រុលចង្កូតទៅបុកឃឿនរង្វង់មូលវិមានឯករាជ្យ បណ្តាលឱ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

...

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងដកហូតរថយន្តខាង លើទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print