ម៉ូតូ​២គ្រឿង​បុក​គ្នា​នៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ស្រាល​ចំនួន​៥នាក់​

ចែករំលែក៖

ភ្នំពេញ​៖ ម៉ូតូ​២គ្រឿង​ជិះ​បោះ​ពួយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ជ្រុលបុកគ្នានៅ​ផ្លូវ​បំបែក​ជាបួន​បណ្ដាល​ឲ្យ​មនុស្សចំនួន៥នាក់បានរងរបួស​ធ្ងន់​ស្រាល​។

​ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៥ខែ​កញ្ញា​ឆ្នាំ​២០២៥​ចំនុច​ផ្លូវ​៣១០កែង​ផ្លូវ​៥៧​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ គេបាន​ឃើញ​ម៉ូតូ​ម៉ាក​ZUSUKI nex ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1LE 2671 ជិះ​គ្នា​៣នាក់​ប្រុស​ម្នាក់​និង​នារី​២នាក់​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៥៧ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​លុះ​មក​ដល់​ចំនុច​កេីត​ហេតុ​ដែល​ជា​ផ្លូវ​បំបែក​ជាបួន​ ក៍ស្រាប់​តែ​បុរស​២នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក​WINER X ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1LT 6623 បានជិះ​បោះ​ពួយ​តាម​បណ្ដោយ​ផ្លូវ​៣១០ទិសដៅ​ពី​កេីត​ទៅ​លិច​ល្បឿន​លឿន​ហើយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា​ក៍ជ្រុល​ទៅ​បុក​និង​ម៉ូតូ​ZUSOKI nex យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​មាន​ទាំង​២គ្រឿង​ខ្ទាត​ទៅ​ចិញ្ចឹម​ផ្លូវ​ម្ខាងទៀត​ ដែល​ធ្វើ​ឲ្យ​បុរស​ជាអ្នក​២​WINER X របួស​បែក​ក្បាល​ហូរ​ឈាម​ និង​អ្នក​អង្គុយ​ខាង​បាក់​ភ្លៅ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​  ។
​ ដោយ​ឡែក​ខាង​ម៉ូតូ​ nex អ្នក​បេីក​ម៉ូតូ​របួស​បែក​ក្បាល​ហូរ​ឈាម​ និង​នារី​២នាក់​អង្គុយ​ខាង​ក្រោយ​ របួស​តិចតួច​ ក៍ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដូច​គ្នា​  ។
​ ក្រោយ​កេីត​ហេតុ​នៅ​សល់​មធ្យោបាយ​ទាំង២គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​វាស់​វែង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេង​កង​រង់ចាំ​ដំណោះស្រាយ​  ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print