លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសទូទាំងប្រទេសក្នុងតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន​ និង​កីឡា​ បានឱ្យដឹងថា​ ការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុប រយៈពេល២ថ្ងៃ ដោយថ្ងៃទី១ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងថ្ងៃទី២ សម្រាប់បណ្ដាខេត្ដផ្សេងៗ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលទាំងអស់តែម្ដងទូទាំងប្រទេស តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។

ក្រសួងអប់រំបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន និងស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print