សហរដ្ឋអាមេរិកកែសម្រួលកិច្ចព្រមព្រៀង ស្តីពីការគ្រប់គ្រង សព្វាវុធ ដើម្បី សម្រួល ដល់ ការនាំចេញ ដ្រូន

ចែករំលែក៖

អន្តរជាតិ ៖ កាលពីថ្ងៃទី ១៥ ខែកញ្ញាតាមម៉ោងក្នុងតំបន់ ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Rubio រដ្ឋមន្រ្តីការបរទេសអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់មួយស្តីពីការកំណត់ឡើងវិញនូវគោលនយោបាយស្តីពីការរឹតត្បិតការនាំចេញ ដែលនឹងសម្រួលដល់ការនាំចេញដ្រូន MQ-9 Reaper UAV និងដ្រូនយោធាទំនើបផ្សេងទៀត។

យោងតាមគោលនយោបាយថ្មី ដ្រូននឹងត្រូវបានចាត់ទុកថាជាយន្តហោះចម្បាំង តែមិនមែនជាប្រព័ន្ធមីស៊ីលទេ ដូច្នេះវាមិនស្ថិតក្រោមការរឹតត្បិតពីច្បាប់គ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល ដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៧នោះទេ។
គួរបញ្ជាក់ថា ការកែសម្រួលគោលនយោបាយនេះនឹងបើកភ្លើងខៀវភ្លាមៗចំពោះអារ៉ាប៊ីសាអូឌីតដែលបានស្នើទិញដ្រូន MQ-9 Reaper ចំនួនជាង ១០០ គ្រឿងកាលពីនិទាឃរដូវឆ្នាំនេះ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print