ខេត្តកំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានអនុវត្ដប្រតិបត្ដិការស្រាវជ្រាវករណីក្មេងទំនេីងដែលបង្កការអុកឡុកតាមទីសាធារណៈដោយបង្ហោះម៉ូតូ នៅតាមផ្លូវជាតិលេខ៥១ ចេញពីផ្សារបាត់ដឹងហូតមកដល់ផ្លូវបំបែកផ្សារឧដុង្គ ដោយមានរូបភាពថតដោយប្រជាពលរដ្ឋ និងបង្ហោះចែកចាយតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។
តាមការបញ្ជាក់ឲ្យដឹងពីលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង ដែលបានដឹកនាំកម្លាំងចុះសហការ ជាមួយកំលាំងនគរបាលស្រុកសាមគ្គីមុនីជ័យ ក្រុងឧដុង្គម៉ែជ័យ និងកំលាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្ដកណ្ដាល រកឃេីញបក្ខពួកក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូតាមផ្លូវលេខ៥១និងបានឃាត់ក្រុមក្មេងទំនេីង៥នាក់ គេចខ្លួន ១នាក់ រួមមាន÷
១-ឈ្មោះ អុន ភក្តី ភេទប្រុស អាយុ ១៥ឆ្នាំ សិស្សថ្នាក់ទី ១០ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ១-ឈ្មោះ ជីមប៊ុនលី គីស៊ូគីម ភេទប្រុស អាយុ ១៤ឆ្នាំ សិស្សថ្នាក់ទី ១០ រស់នៅភូមិរោងដំរី ឃុំភ្នំតូច ស្រុកសកសាមគ្គីមុនីជ័យ៣,ឈ្មោះ រុន ស៊ីង ភេទប្រុស អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១០ រស់នៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ,៤-ឈ្មោះ យ៉ុន ចន្ធី ភេទប្រុស អាយុ ១៦ឆ្នាំ ជាងកាត់សក់ រស់នៅភូមិត្រពាំងកក់ ឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល (បក្ខពួករួមដំណេីរ) ៥-ឈ្មោះ ចែម ឬទ្ធីរ័ក្ខ ភេទប្រុស អាយុ ១៦ឆ្នាំ សិស្សថ្នាក់ទី ១០ រស់នៅភូមិគិរីថ្មីឃុំសំរោងលេី ស្រុកអង្គស្នួល ខេត្តកណ្តាល (ជាអ្នកបេីកម៉ូតូ បង្ហោះ) និង៦-ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល ភ្នំពេញ (គេចខ្លួន)។
ជាក់ស្ដែងតាមការសាកសួរ ក្រុមក្មេងទំនេីងទាំងនោះ
ឆ្លេីយថា កន្លងមកពួកគេធ្លាប់ធ្វេីការបង្ហោះម៉ូតូតាមផ្លូវក្នុងភូមិ និងម្ដងម្កាលឡេីងផ្លូវជាតិផងដែរ។ ដោយមេីលឃេីញពីភាពអស្ចារ្យទេពកោសល្យទឹកដៃ ចេះតែបន្ដធ្វេីការបង្អួតជះរាងឱ្យមហាជនបានស្គាល់និងដឹងថា ខ្លួនពូកែនៅពេលនេះ សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅឆ្នាំ២០២០ មានផ្លាកលេខសម្គាល់ កំពង់ស្ពឺ 1P-0560 និងទូរស័ព្ទដៃដែលបានធ្វេីសកម្មភាពថតរូបភាពបង្ហោះចំនួន ៣គ្រឿង។
បច្ចុប្បន្នដោយបានគោលការណ៍ណែនាំ ប្រសាសន៍អភិបាលខេត្ដកំពង់ស្ពឺ អនុញ្ញាតឱ្យសមត្ថកិច្ចចាប់បានគឺ ទី១កោរសក់ ពុះជេីងក្អែក មិនឱ្យកាត់កោររយៈពេល ៣០ថៃ្ង,ទី២ដកហូតម៉ូតូរក្សាទុករយៈពេល ៩០ថៃ្ង ជាបណ្ដោះអាសន្ន ទី៣អញ្ជេីញមាតាបិតា អាណាព្យាបាលមកទទួលនិងធ្វេីកិច្ចសន្យាទទួលខុសត្រូវអប់រំប្រដៅបុត្រារបស់ខ្លួនតាមគន្លងដំបូន្មានមិនឱ្យកូនប្រព្រឹត្ដទង្វេីបែបនេះបន្ដទៀត ការអប់រំ វាលែងតែក្នុងករណីមិនមានឧបករណ៍អាវុធតាមខ្លួនឬពាក់ព័ន្ធបទល្មេីសផ្សេង៕