ជនជាប់ចោទម្នាក់ប្រព្រឹត្តិករណីហិ-ង្សាមានស្ថានទម្ងន់ទោសពីឆ្នាំ២០២៣ទើបចាប់ខ្លួនបាននៅឆ្នាំ២០២៥តាមដីកាតុលាការ៖

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២ ០ ២៥វេលាម៉ោង ១៨ និង១០នាទីតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ នី យ៍ទោ ដាញ់អេង ប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការជាមួយកម្លាំងវរសេនាតូចនគរបាល កាពារព្រំដែនគោកលេខ៨១៩ ដែលមានលោ ក វរសេនីយ៍ឯក អ៉ិន កុល ជាមេ បញ្ជាការ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅ ក្រមជំនុំជម្រះនៃសាលាដំ បូងខេត្តបាត់ដំបង ដោយចាប់ខ្លួនជនជាប់ចោទឈ្មោះ សាយ រ៉ូ ភេទប្រុ ស អា យុ ២៤ឆ្នាំ រស់នៅចំ ណុច ចាន់គីរី ភូមិស្វាយ ឃុំបឹង រាំង ស្រុកកំរៀង ខេត្តបាត់ ដំបង ជាប់ចោទពីបទ ពីបទ “ហិ-ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស(ដោយប្រើអា-វុធ)” ប្រព្រឹត្តនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែសី ហា ឆ្នាំ២ ០២៣ ។

ពេលនេះនគរបាលស្រុកបញ្ជូនជនជាប់ចោទមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ (ផ្នែកអនុវត្តដីកា និងគ្រប់គ្រង) នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ ការបន្តតាម នីតិវិធី៕

...

ប្រភព ៖ (ក្រុមអនុវត្តដីកា)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print