ដំណឹងមរណភាព! នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ហេង បូរិន្ទ រដ្ឋលេខាធិការក្រសួងការពារជាតិ ជន្មាយុ៦៨ឆ្នាំ បានទទួលមរណភាពនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយរោគាពាធ។

នាយឧត្តមសេនីយ៍ ហេង បូរិន្ទ ជាថ្នាក់ដឹកនាំមួយរូបនៅក្រសួងការពារជាតិ ដែល បានធ្វើពលិកម្ម និងចូលរួមធ្វើសកម្មភាពជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។ ការទទួល មរណភាព របស់នាយឧត្តមសេនីយ៍ គឺជាការបាត់បង់ ធនធានមនុស្ស និងថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាញាណ ជាច្រើនក្នុងបុព្វហេតុជាតិ។

មរណភាពរបស់នាយឧត្តមសេនីយ៍ ក៏ជាការបាត់បង់នូវស្វាមី និងឪពុកមួយរូបជាទី គោរពស្រឡាញ់ និងប្រកបដោយព្រហ្មវិហារធម៌នៅក្នុងគ្រួសារ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ជាកូនប្រសារ បានឲ្យដឹងថា សពឪពុកក្មេកលោក ត្រូវតម្កល់រៀបចំពិធីបុណ្យ តាម ប្រពៃ ណីព្រះពុទ្ធសាសនានៅផ្ទះBT២ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print