ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ដែលថាខ្មែរចង់ទៅលេងប្រាសាទតាមាន់ហើយត្រូវមានលិខិតឆ្លងដែននិងមានទិដ្ឋាកា = គឺប្រាសាទតាមាន់នៅក្នុងដីសៀម មិនមែនប្រាសាទតាមាន់ធំនៅក្នុងទឹកដីខ្មែរទេ?
២- ដើម្បីភូតកុហក់ជនជាតិសៀមគ្នាវា អាបាតឃ្លាំងបានបង្កើតប្រាសាទតាមាន់មួយនៅក្នុងដីសៀមទល់មុខប្រាសាទតាមាន់ធំរបស់ខ្មែរដែលទាហ៊ានខ្មែរកំពុងកាន់កាប់ = ដូច្នេះសូមខ្មែរយើងកុំយល់ច្រឡំ។
៣- ទុកប្រាសាទតាមាន់សៀមឲ្យពួកសៀមទៅមើលទៅ = ឯខ្មែរយើងមកមើលប្រាសាទតាមាន់ធំរបស់យើងនៅក្នុងទឹកដីរបស់យើងសៀមគ្មានឱកាសបានមកមើលដូចមុនទៀតទេ។
៤- បើសៀមចោទថាកម្ពុជាបានរំលោភដែនអធិបតេយ្យខ្លួននៅខេត្តចាន់តាបុរីនិត្រាតមែន = ហេតុអីសៀមមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិICJ ទៅខ្លាចអី?
៥- តែបើសៀមយកផែនទីចោរមកប្រើ = មានន័យថាកម្ពុជាមិនបានរំលោភដែនអធិបតេយ្យសៀមទេ។
៦- រឿងដែនអធិបតេយ្យប្រទេស២លុះត្រាតែសំអាងលើឯកសារដែលទទួលស្គាល់ដោយទាំងសងខាងនិងតុលាការអន្តរជាតិ = ទើបយកជាបានការហើយមានការកាត់សេចក្តីត្រឹមត្រូវ។
៧- ការចោទនិងទាមទារដោយគ្មានមូលដ្ឋានឯកសារ = មិនអាចទទួលយកបានទេ។
៨- ភ្នំទ្រព្យមានជណ្តើរឡើងធ្វើពីដែកគ្រប់គ្រងដោយកងទ័ពខ្មែរ = បើមិនគ្រប់គ្រងដោយកងទ័ពខ្មែរធ្វើម៉េចមានលទ្ធភាពផ្សារដែកធ្វើជណ្តើរឡើងទៅលើបាន?
៩- អាពួកសៀមចេះតែភូតកុហក់ថាពួកវាគ្រប់គ្រងភ្នំទ្រព្យ = បើវាគ្រប់គ្រងមែនធ្វើម៉េចកងទ័ពខ្មែរឡើងទៅលើបាន?
១០- តំបន់ភូមិព្រៃចាន់មិនទាន់ច្បាស់លាស់នៅឡើយ = គណកម្មាធិការព្រំដែនទាំង២នឹងចុះវាស់វែងតំបន់នេះនឹងដឹងថាជារបស់នរណា បើដឹងហើយលេណដ្ឋានដែលសៀមធ្វើទោះរឹងមាំយ៉ាងណាក៏ត្រូវរុះរើចេញប្ញកម្ទេចចោលបានដែរ ៕
ដោយ ៖ សិលា