ប្រជាពលរដ្ឋជាង២៣៦គ្រួសារក្នុងស្រុកសៀមបូក បានទទួលអំណោយពី លោកអភិបាលខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែងបាននាំយកជំនួយសង្គមកិច្ច ចំនួន ២៣៦កញ្ចប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ផ្តល់ជូនតាមរយៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា 

មកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយគ្រោះធម្មជាតិ ដែលអញ្ជើញមកពី ឃុំស្រែក្រសាំង ឃុំកោះសំពាយ  និង ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។ 

ពិធីបានរៀបចំឡើងកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងបរិវេណសាលាបឋមសិក្សាកោះសំពាយ

ស្ថិតក្នុងភូមិកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាល

នៃគណៈអភិបាលខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្រ្តីរាជការ និង ប្រជាពលរដ្ឋជាច្រើនអ្នកផងដែរ ។ 

នាឱកាសនោះដែរលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ សួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ក៏ដូចជា លោកតា លោកយាយ ដែលអញ្ជើញមកពីទីឆ្ងាយ ព្រមទាំងប្រសាសន៍ផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះគ្រោះធម្មជាតិ

ដែលអាចនឹងកើតឡើងជាយថាហេតុ នៅរដូវភ្លៀង នាពេលបច្ចុប្បន្ននេះ ។ 

🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶

🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print