ខេត្តសៀមរាប : ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសព្រុយណេដែលបានចាត់បញ្ជូន លោកវរសេនីយ៍ត្រី Pengiran Abdul Azim bin Pengiran Idris ចូលរួមជាមួយ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ក្នុងការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ ឱ្យទទួលបានជោគជ័យ ជាមួយនឹងគោលដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។
On 16 September 2025 at Siem Reap Angkor International Airport, the Ministry of National Defence of the Kingdom of Cambodia warmly welcomes Brunei for sending Major Pengiran Abdul Azim bin Pengiran Idris to join the Interim Observer Team (IOT), led by Malaysia, to observe, verify, and report on the border situation following a ceasefire, in order to achieve successful with the objective of long-lasting peace and stability in the region.
ប្រភព : ក្រសួងការពារជាតិ