ភ្នំពេញ៖ រថយន្តដឹកកម្មកររោងចក្រមួយគ្រឿងអ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន ហើយបំពានភ្លើងស្តុប បានជ្រុលទៅបុកនិងកៀររថយន្តស្តារិចបេីកបត់ឆ្លងផ្លូវ ធ្វើឲ្យរថយន្តដឹកកម្មកររោងចក្រក្រឡាប់ផ្ងារជើង បណ្ដាបណ្ដាលឲ្យកម្មករប្រុស ស្រីជាច្រើននាក់រងរបួស។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅផ្លូវបេតុងកែងផ្លូវ៥០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-5628 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកេីតទៅលិច លុះមកដល់ចំនុចកេីតហេតុ ដែលជាផ្លូវបំបែកជាបួន ហើយភ្លេីងស្តុបអទិភាពបត់ឆ្វេង រថយន្តបត់បត់ឆ្វេងឆ្លងផ្លូវឡើងចូលទៅផ្លូវបេតុងABC ស្រាប់តែមានរថយន្តកូរ៉េដឹកកម្មកររោងចក្រ ម៉ាកហ៊ីយុនដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-0931 មានដឹកកម្មករប្រុសស្រីចំនួន១២នាក់
ប្រុស២នាក់ទាំងអ្នកបេីកបរ បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីលិចទៅកេីតល្បឿនលឿន ហើយបំពានភ្លើងស្តុប ហើយបួងចង្កូតជ្រុលទៅបុកនិងកៀររថយន្តស្តារិច ចំផ្នែកខាងមុខ ក្រឡាប់អោយរថយន្តកូរ៉េដឹកកម្មករក្រឡាប់មួយចំហៀង បត់ក្រោយក្បាលត្រលប់ក្រោយវិញបណ្ដាលឲ្យមានអ្នករងរបួស ធ្ងន់ស្រាលចំនួន១២នាក់ ក្នុងនោះមានមនុស្សស្រី៨នាក់ បញ្ជូនតាមរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅសង្គ្រោះផងដែរ ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់យកទៅសួរនាំ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចយជំនាញចរាចរណ៍ក្រុងវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុករងចាំ ដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ៖ ជ្រោយពេជ្រ