Update ៖ ទាហានថៃ ២នាក់ រងរបួសក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក នៅក្នុងខេត្ត Narathiwat ស្ថិតភាគខាងត្បូងប្រទេស

ចែករំលែក៖

ប្រទេសថៃ ៖ ការវាយប្រហារបំផ្ទុះគ្រាប់បែកមួយលើរថពាសដែកមួយគ្រឿងរបស់ទាហានថៃដែលកំពុងធ្វើប្រតិបត្តិការល្បាតជាប្រចាំនៅតាមផ្លូវ Ban Bue Ra-nae ក្នុងភូមិទី៣ ស្រុក Su-ngai Padi ខេត្ត Narathiwat ស្ថិតនៅភាគខាងត្បូងប្រទេសនៅថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានបណ្ដាលឱ្យទាហាន២នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានថៃ Khaosod។
សូមបញ្ជាក់ថា ៖ នៅព្រឹកនេះ ក្រុមឧទ្ទាមភាគខាងត្បូង បន្តបើកការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបង្កៃទៅលើរថពាសដែករបស់យោធាថៃ ដែលកំពុងល្បាតនៅតាមដងផ្លូវ Bue Ra-nae នៃឃុំ To Deng ស្រុក Su-ngai Padi ខេត្ត Narathiwat បណ្តាលឱ្យក្រឡាប់ខ្ទាត់ចេញពីផ្លូវ បង្ករអោយទាហានថៃ ពីរនាក់រងរបួស។

ក្រុមអ្នកជំនាញបន្សាបគ្រឿងផ្ទុះ (EOD) និងកងកម្លាំងសន្តិសុខបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីស៊ើបអង្កេតប្រភេទគ្រឿងផ្ទុះដែលត្រូវបានប្រើប្រាស់ និងប្រមូលភស្តុតាងផ្សេងៗ។

អាជ្ញាធរថៃ បានស្នើឱ្យប្រជាពលរដ្ឋចៀសវាងពីតំបន់នោះជាបណ្តោះអាសន្ន ខណៈពេលដែលការស៊ើបអង្កេតកំពុងបន្ត តាមជំនាញ អំពីភាព អសន្តិសុខនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print