រដ្ឋមន្រ្តីក្រសួងព័ត៍មាន​៖​ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ​ ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជា​ ដោយ​រំលោភបំពានមកលើកម្ពុជា

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ យោងតាម​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋមន្រ្តីក្រសួងព័ត៍មាន​ បានថ្លែង​ថា​ នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់​ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានបញ្ជាក់ថា​ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង!

បើតាមការបញ្ជាក់របស់​ អភិបាលខេត្តបន្ទាយមានជ័យ អ៊ុំ រាត្រី បានថ្លែងប្រាប់ឲ្យដឹងមុននេះបន្តិចថា ប្រជាពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិស ជិត១០នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីប៉ះទង្គិចជាមួយទាហានថៃ ដែលបន្តរាយបន្លាលួស នៅឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដោយសារទាហានថៃ បាញ់ឧស្ម័នបង្ហូរទឹកភ្នែក មកលើប្រជាពលរដ្ឋកម្ពុជា និងបាញ់ជំពាម

ដោយឡែក​ប្រជាពលរដ្ឋ​នៅកន្លែងកើតហេតុ​ បានឱ្យដឹងថា​ បន្ទាប់ពី​ក្រុមអនុព័ន្ធយោធា​ បានមកពិនត្យមើលកន្លែងដែលថៃព័ទ្ធរបងលួសយកដីអ្នកភូមិ តែក្រោយពីពិនិត្យរួចក្រុមអនុពន្ធ័ចេញបាត់ទាហានសៀមធ្វើសកម្មភាពដដែល ដោយទាហានសៀមមានដំបងដែករួមទាំងបាញ់គ្រាប់ចំពាម បាញ់ផ្សែពុល​ និងរថយន្តបំពងសំឡេងធ្វើឲ្យខូចក្រដាស់ត្រចៀក វិលមុខក្អួតចង្អោជាដើមមកលើពលរដ្ឋ ខណៈពលរដ្ឋនាំគ្នារើបន្លាលួសចេញ៕ដោយ​៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print