រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់និងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ខណៈជិះម៉ូតូមួយគ្រឿងបញ្រ្ចាស់ទៅប៉ះនិងរថយន្តកុងតឺន័រមួយគ្រឿងរដួលចូលក្រោមកង់រថយន្តកិនស្លាប់ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ វិសាល មាន អាយុ ២០ឆ្នាំជាង ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
និងម្នាក់ទៀតមិនទាន់ស្គាល់តែសញ្ញាណនៅឡើយនោះទេ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញយុវជន២នាក់ជិះមួយគ្រឿង ម៉ាក់ស៊ុយសុីគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1LS-7167បានជិះបញ្ច្រាស់ផ្លូវគោលបំណងចង់ជិះវ៉ាក៏ទាក់ដៃចង្កូតរថយន្តកុងតឺន័រដួលចូលក្រោមកង់រថយន្តកិនស្លាប់ម្នាក់របួសម្នាក់។ភា្លមៗនោះអ្នកនៅជិតកន្លែងកើតហេតុបាន ព្យាយាមទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មន្ទីរមកជួយ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះផងដែរ ។
ចំណែកជនបង្កត្រូវនគរបាលឃាត់យកទៅសាកសួរនៅប៉ុស្តិ៍ជ្រោយចង្វារ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ នឹងបានប្រគល់សពទៅក្រុមគ្រួសារ ចំណែកមធ្យោបាយទាំង០២ សមត្ថកិច្ចបាន វាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕ ដោយះជីណា