រថយន្តកុងតឺន័រ បុកម៉ូតូ ហុងដា ឌ្រីម បណ្ដាលឲ្យបុរសម្នាក់ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូត្រូវរថយន្តសណ្តោងកុងតឺន័រមួយគ្រឿងបើកបុកកិន កាលពីវេលាម៉ោង ១១និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃេីញជនរងគ្រោះ ជិះម៉ូតូ ហុងដា ឌ្រីម ឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1C-5867 ធ្វេីដំណេីរតាមផ្លូវជាតិលេខ ៤ ទិសពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ មានរថយន្តសណ្តោងកុងតឺន័រ ម៉ាក FUSU ពណ៌ទឹកប្រាក់ ផ្លាកលេខ កំពង់ស្ពឺ 3A-7666 បើកចេញពីទិសបញ្ច្រាសគ្នា ហើយបើកជ្រុលបុកម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង។

ភ្លាមៗរថយន្តមិនបានឈប់នោះទេ បានអូសកិនទាំងមនុស្សនិងម៉ូតូក្រោមរថយន្ត ជាង ១០០ម៉ែត្រ ដែលធ្វើឲ្យជនរងគ្រោះបែកសាច់ខ្ទេចស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

...

រថយន្តសណ្តោងក៏រងការខូចខាតផ្នែកមុខ និងចំហៀងខាងឆ្វេង ខណៈដែលអ្នកបើកបរបានចុះរត់គេចបាត់។ករណីខាងលើនេះមិនទាន់ទាក់ទងរកសាច់ញាតិបាននៅឡើយទេ បច្ចុប្បន្នសពត្រូវបានដឹកយកទៅតម្កល់ទុក ដើម្បីរងចាំការស្វែងរកសាច់ញាតិ។ រីឯរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចចរាចរណ៍វាស់វែង និងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print