Guardiolaថា Haaland អាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីរបស់ Ronaldo ក្នុងក្របខ័ណ្ឌ Champions League

ចែករំលែក៖

ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City បានបំបែកកំណត់ត្រាស៊ុតបញ្ចូលទីមួយផ្សេងទៀតក្នុងជ័យជម្នះ 2-0នៅ Champions League លើក្រុម Napoli កាលពីថ្ងៃព្រហស្បតិ៍ ហើយគ្រូបង្វឹក Pep Guardiola ជឿជាក់ថាខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់គាត់ប្រហែលជាថ្ងៃណាមួយជាកីឡាករល្អបំផុតនៅអឺរ៉ុប។ កីឡាករសញ្ជាតិន័រវេសវ័យ 25 ឆ្នាំរូបនេះបានក្លាយជាកីឡាករលឿនបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ដែលរកបាន 50 គ្រាប់នៅក្នុងការបង្ហាញខ្លួនជាលើកទី 49 របស់គាត់នៅក្នុងការប្រកួតពានរង្វាន់ធំជាងគេរបស់អឺរ៉ុប នៅពេលដែលគាត់បានតែតបញ្ចូលទីយ៉ាងឆ្លាតវៃក្រោយបានបាល់ពី Phil Foden នៅនាទីទី 56 នៅក្នុងទឹកដីរបស់ខ្លួន។

គាត់បានបំបែកកំណត់ត្រាដែលកាន់កាប់ដោយអតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid កីឡាករ Ruud van Nistelrooy ដែលរកបាន 50 គ្រាប់ក្នុង 62 ប្រកួត។

...

Ronaldo គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League គ្រប់សម័យកាល ដោយរកបាន 140 គ្រាប់។លោក Guardiola បានបង្ហាញជំនឿចិត្តថាErling Haalandនឹងអាចបំបែកកំណត់ត្រានេះបាន។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print