ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមកិច្ចប្រជុំរបស់មន្ទីរមុខងារសាធារណៈខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែងបានបើកកិច្ចប្រជុំផ្សព្វផ្សាយ

ប្រកាសអន្តរក្រសួង ស្តីពីគោលការណ៍ និងនីតិវិធីនៃការតែងតាំងការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែងនាយករង នៃគ្រឹះស្ថានមតេយ្យសិក្សា និងគ្រឹះស្ថានបឋមសិក្សា
សាធារណៈ ព្រមទាំងសេចក្តីណែនាំ ស្តីពីនីតិវិធីនៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ នៅសាល
ប្រជុំធំ ក្នុងសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ស៊្រន សំឫទ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម
សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង
និងដោយមានការចូលរួមពីសំណាក់ លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលរងក្រុង ស្រុក និង មន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ ព្រមទាំង មេឃុំ
មេភូមិ ចៅសង្កាត់ និង លោកគ្រូ អ្នកគ្រូ ជាច្រើនរូប ។

...

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តស្ទឹងត្រែង បានធ្វើការកត់សម្គាល់ ដោយផ្អែកលើកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ចកោណ
ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាជាតិ ពិសេសគោលការណ៍ដឹកនាំ និងចក្ខុវិស័យប្រកបដោយគតិបណ្ឌិតឈ្លាសវៃ
និងប៉ិនប្រសព្វ បំផុត ក្នុងការរៀបចំកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ពិសេសគឺកំណែទម្រង់ការផ្តល់សេវា
សាធារណៈនៅរដ្ឋបាលនៅថ្នាក់ក្រោមជាតិ។
លោកបានបន្ថែមថា: ការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសង្កត់ធ្ងន់ អំពីសារៈសំខាន់នៃការអនុវត្តវិធានការ
គន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ប្រកបបដោយសមិទ្ធកម្ម មានជវភាព
និងមានភាពធន់។
ជាចុងក្រោយលោក បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំមន្ទីរមុខងារសាធារណៈ មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការស៊ីវិល ដែលបានខិតខំប្រឹងប្រែងរួមគ្នាសហការអនុវត្ត នូវសកម្មភាពតួនាទី
ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវ ជូនរដ្ឋបាលខេត្ត ប្រជាពលរដ្ឋទូទាំង ខេត្ត និងជាតិមាតុភូមិរបស់យើង ។
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print