សុន្ទរកថា សង្ខេប ៥ឃ្លារបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ធ្វើអោយខាងគណៈប្រតិភូ សៀម អង្គុយលែងជាប់កៅអី ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ ទីក្រុងកូឡាឡាំពួ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សុន្ទរកថា សង្ខេប ៥ឃ្លា របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើអោយខាងគណៈប្រតិភូ សៀម អង្គុយលែងជាប់កៅអី ថ្លែងក្នុងមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៦ ទីក្រុងកូឡាឡាំពួ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៥។

🇰🇭 ខ្ញុំសូមបញ្ជាក់ថា « បើគ្មានសន្តិភាព និងស្ថិរភាពក្នុងតំបន់ទេ គោលដៅអាស៊ានប្រកបដោយ បរិយាបន្ន និងចីរភាព » គឺមិនអាចសម្រេចបានឡើយ។

🇰🇭 សូមជ្រាបជូនអង្គមហាសន្និបាត កិច្ចព្រមព្រៀងបទឈប់បាញ់នេះ នៅមានភាព ផុយស្រួយខ្លាំងនៅឡើយ ខណៈសកម្មភាពរំលោភបំពានពីភាគីថៃនៅតែបន្តកើតមានជា បន្តបន្ទាប់ រួមមានការបន្តឃុំខ្លួនទាហានកម្ពុជា ១៨នាក់ ដោយខុសច្បាប់ ធ្វើជាចំណាប់ ខ្មាំង ប៉ុន្មានម៉ោងក្រោយបទឈប់បាញ់បានចូលជាធរមាន និងករណីរាយលួសបន្លាខុសច្បាប់ និងសកម្មភាពនានាដែលរំខានដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ និង បានរំលោភបំពានម្តងហើយម្តងទៀតមកលើដែនអធិបតេយ្យកម្ពុជា។

🇰🇭 កាលពីម្សិលមិញ កងកម្លាំងយោធាថៃបានប្រើប្រាស់កម្លាំងមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា ដែលបណ្តាលឱ្យមានអ្នករងរបួសជាងម្ភៃនាក់។

🇰🇭 យើងមិនត្រូវប្រើប្រាស់ « ច្បាប់ព្រៃ និងការអនុវត្តច្បាប់អាជ្ញាសឹក » នៅក្រៅដែនដីរបស់ខ្លួន ដែលរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសដទៃទៀតឡើយ។

🇰🇭 យើងត្រូវតែឈរយ៉ាងម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់ជានិច្ច នូវគុណតម្លៃ និងគោលការណ៍របស់យើង។ យើងមិនត្រូវទទួលយកនូវទស្សនទានដែលថា « អ្នកខ្លាំងតែងតែត្រូវ » និង « អ្នកខ្សោយត្រូវតែរងទុក្ខដោយស្ងាត់ស្ងៀមនោះទេ ។» ។

ខ្ញុំសូមជូនពរឱ្យមហាសន្និបាតអាយប៉ា លើកទី៤៦ ទទួលបានជោគជ័យត្រចះត្រចង់ !

...

▪️ស្តាប់ហើយ ជ្រាបពេញបេះដូង មួយម៉ាត់ៗ មុតខ្លាំងណាស់ អង្គប្រជុំទះដៃគាំទ្រ ប្រាវៗ ស្ងប់ស្ងាត់បែបគុណភាព … 🇰🇭❤️🇰🇭 ៕
ដោយ ៖ (ទស្សនៈលីពូ ! ពលទោអភព្វ)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print