ភ្នំពេញ : នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- សៀមឈ្លានពានកម្ពុជាហើយ = នៅប្រើអំពើហឹង្សាលើពលរដ្ឋខ្មែរទៀត អាសៀមនេះជាចោរប្លន់មែន។
២- ក្រុមសង្កេតការណ៍អន្តរកាលបានឃើញអស់ហើយ = កង់ឡាននិងលួសបន្លាដែលសៀមដាក់រាយក្នុងដីខ្មែរគួរតែដុតចោលទៅកុំឲ្យសៀមវាចេះតែមកដាក់ថែមទៀត ។
៣- ភូមិឯកភាពនៅភូមិថ្មដា ជាទឹកដីរបស់កម្ពុជា = សៀមគ្មានសិទ្ធតម្រូវឲ្យកម្ពុជាផ្លាស់ប្តូរទេ។
៤- រឿងមានបញ្ហាព្រំដែនរវាងកម្ពុជានិងសៀម = ដោយសារសៀមយកផែនទីខ្នាត១/ ៥០០០០ មកប្រើដែលជាផែនទីចោរជាឯកតោភាគី។
៥- យោធាសៀមមានផែនការវាយយកកម្ពុជា១៧កន្លែងនៅតាមបណ្តោយព្រំដែនកម្ពុជា-សៀម = នេះសរបញ្ជាក់សៀមនៅតែមានមហិច្ឆតាលេបទឹកដីកម្ពុជា។
៦- បើសៀមនៅតែយកផែនទីចោរមកប្រើ = បញ្ហាវិវាទព្រំដែនជាមួយសៀមនៅតែបន្តមាន។
៧- បញ្ហាសំខាន់អន្តរជាតិជាពិសេសសហរដ្ឋអាមេរិក បារាំង អង់គ្លេសគាប្បីចាប់បង្ខំសៀមឲ្យគោរពផែនទីដែលអន្តរជាតិទទួលស្គាល់ = មកប្រើដើម្បីវាស់វែងនិងខ័ណ្ឌសីមានព្រំដែនរវាងកម្ពុជានិងសៀម។
៨- ការកាត់បន្ថយភាពក្រីក្រពីប្រជាជនមិនអាចធ្វើបានតែក្នុងរយៈពេលខ្លីទេ = ត្រូវធ្វើជាជំហ៊ានស្របតាមកម្លាំងសេដ្ឋកិច្ចហិរញ្ញវត្ថុរបស់ជាតិ។
៩- មានតែលោកត្រាំទេដែលមានឥទ្ធិពលលើសៀម = ចំណែកប្រទេសដទៃទៀតគេគិតពីផលប្រយោជន៍លើសេដ្ឋកិច្ចជាមួយសៀម។
១០- រឿងពាក់ព័ន្ធនឹងថាក់ស៊ិន មិនមែនថ្នាក់ដឹកនាំកម្ពុជាការពារថាក់ស៊ិនទេ = តែគឺជាការនិយាយពីការពិត៕
ដោយ : សិលា