ថ្ងៃនេះ ! ថៃបានបញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់ កន្លែងដែលទាហាន និងប៉ូលិសរបស់ពួកគេ បានរាយបន្លាលួស និងប៉ងព័ទ្ធយកដីពលរដ្ឋខ្មែរយើង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ថៃបានបញ្ជូនអ្នកសារព័ត៌មានច្រើនរូប មកកាន់ភូមិព្រៃចាន់ កន្លែងដែលទាហាន និងប៉ូលិសរបស់ពួកគេ បានរាយបន្លាលួស និងប៉ងព័ទ្ធយកដីពលរដ្ឋខ្មែរយើង។

ដោយឡែកសម្រាប់កម្ពុជាវិញ ក៏មានបងប្អូនសារព័ត៌មានជាច្រើននាក់ បានភ្ជង់ដាក់វិញផងដែរ។

សង្គ្រាមព័ត៌មាន បានកើតឡើងនៅភូមិព្រៃចាន់ តែសូមអ្នកសារព័ត៌មានថៃ ផ្សាយពីអ្វីដែលជាការពិត ដែលបានកើតឡើង ចៀសវាងប្រឌិត ហើយបង្កើតព័ត៌មានក្លែងក្លាយ។
សូមបញ្ជាក់ថា, ប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរទូទាំងពិភពលោក រាយការណ៍ពីការឈ្លានពានរបស់ថៃ ក្នុងទឹកដីកម្ពុជា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print