មេដឹកនាំកូរ៉េខាងជើង បញ្ជាឱ្យអភិវឌ្ឍយន្តហោះប្រយុទ្ធគ្មានមនុស្សបើក

ចែករំលែក៖

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងយន្តហោះវាយប្រហារគ្មានមនុស្សបើក ដោយទាមទារឱ្យមានការកែលម្អសមត្ថភាពប្រតិបត្តិការរបស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាកល្បងយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយវិទ្យាស្ថាននិងសហគ្រាសក្រោមបរិវេណបច្ចេកវិទ្យាគ្មានមនុស្សបើក នៅថ្ងៃទី១៩ ខែកញ្ញា។
មេដឹកនាំកូរ៉េខាងជើងបានពិនិត្យមើលការអនុវត្ត ការប្រយុទ្ធនៃយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍យុទ្ធសាស្ត្រ និងយន្តហោះគ្មានមនុស្សបើកពហុគោលបំណង។
ការធ្វើតេស្តនេះបានបញ្ជាក់ពីប្រសិទ្ធភាពប្រយុទ្ធនៃយន្តហោះគ្មានមនុស្សបើកវាយប្រហារតាមបែបយុទ្ធសាស្ត្រស៊េរី Kumsong និងសមត្ថភាពរបស់យន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍យុទ្ធសាស្ត្រ នេះបើយោងតាម KCNA ។ នេះជាលើកទីមួយហើយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានរាយការណ៍អំពីយន្តហោះគ្មានមនុស្សបើកវាយប្រហារជាស៊េរី Kumsong។
លោក Kim បាននិយាយថា “ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាព AI (បញ្ញាសិប្បនិម្មិត) និងប្រតិបត្តិការនៃប្រព័ន្ធអាវុធគ្មានមនុស្សបើក និងឧបករណ៍គួរតែជាអាទិភាពកំពូលក្នុងការធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ” ដោយសង្កត់ធ្ងន់ថា យន្តហោះគ្មានមនុស្សបើកត្រូវបានគេមើលឃើញថាជាអាវុធយោធាដ៏សំខាន់នៅក្នុងសង្គ្រាមទំនើប។

កាលពីខែមីនា ប្រទេសកូរ៉េខាងជើងបានសាកល្បងដំណើរការនៃ “យន្តហោះគ្មានមនុស្សបើកអត្តឃាត” ដែលបំពាក់ដោយ AI ដោយអំពាវនាវឱ្យមានការវិវឌ្ឍនិងកែលម្អបច្ចេកវិទ្យាបន្ថែមទៀត។
នៅពេលនោះ លោក Kim បាននិយាយថា សមត្ថភាពគ្រប់គ្រងយន្តហោះគ្មានមនុស្សបើក និង AI គួរតែជាអាទិភាពកំពូលក្នុងការអភិវឌ្ឍអាវុធទំនើបរបស់កូរ៉េខាងជើង៕ ដោយធីរីណា

...

Screenshot

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print