ឃាត់ខ្លួនបុរសម្នាក់ករណីយកដុំថ្មគប់រថយន្ត១ គ្រឿងកំពុងធ្វើដំណើរតាមផ្លូវលេខ២១

ចែករំលែក៖

ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិល ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីធ្វើឱ្យខូចខាតដោយចេតនា។

ករណីហិង្សានេះកើតហេតុថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ៣០នាទី នៅចំណុចផ្លូវជាតិលេខ ២១ ស្ថិតនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ០១នាក់ ឈ្មោះ លឹម សុផា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ នី សុខន ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត ប្រាកដ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលជនសង្ស័យនេះគ្មានសារធាតុញៀនអវិជ្ជមាន(-)។

សមត្ថកិច្ចប្រមូលបានវត្ថុតាងដុំថ្មចំនួន៣ដុំ និងសម្ភារៈខូចខាតដែលបណ្ដាលឱ្យកំពិតទ្វាររថយន្តខាងស្ដាំចំនួន០១កន្លែង។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ២២ និង ៣០នាទី ជនរង គ្រោះបានបើករថយន្តម៉ាក Ford FORD ពណ៌ខ្មៅផ្លាកលេខភ្នំពេញ 1BX.1985 ចេញពីក្រុងសំពៅពូនទិសដៅពីជើងទៅត្បូងដើម្បីទៅផ្ទះនៅក្រុងតាខ្មៅ។ ពេលបើករថយន្តមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជនសង្ស័យបានយកដុំថ្មគប់ត្រូវរថយន្តរបស់ជនរងគ្រោះចំទ្វារខាងស្តាំបណ្តាលឲ្យកំពិត។

ពេលទទួលបានព័ត៌មានខាងលើនេះភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលសហការជាមួយប្រជាការពារឃុំបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុរួចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print