អគ្គនាយកសុីម៉ាក់ ៖ ការដោះមីនរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្ល៉េះ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ ការបោសម្អាតមីនមនុស្សធម៌គាំទ្រសុខសុវត្ថិភាពនិងការកសាងហេដ្ឋារចនាសម្ពន័្ធរូបវន្ត ព្រមទាំងសេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ ភូមិអូរបីជាន់ និងភូមិព្រៃចាន់ ក៏ដូចជាភូមិករនានាតាមបណ្តោយព្រំដែនខ្មែរ-សៀម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បំផុត ចាប់តាំងពីឆ្នាំ១៩៩២-៩៣មកម្លេះ ព្រមទាំងបានចាប់ផ្តេីមនិងបានចែកចេញជាដំណាក់កាលសំខាន់ដូចជា៖

១. ឆ្នាំ១៩៩២-១៩៩៨ ៖ ដំណាក់កាលធ្វេីការបោសសម្អាតមីនដេីម្បីបេីកផ្លូវសុវត្ថិភាពក្នុងការធ្វេីមាតុភូមិវិវត្តន៍និងគាំទ្រការតាំងទីលំនៅនិងកសាងជីវភាពថ្មីទាំងក្នុងឆ្នាំ១៩៩២ -៩៣ និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
២. ឆ្នាំ១៩៩៨-២០០៣ ៖ ដំណាក់កាលនៃការបោសសម្អាតមីនដេីម្បីគាំទ្រសុវត្ថិភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម!!
ការដំណេីរការបោសម្អាតមីនមនុស្សធម៌នៅទីតាំងទាំងនេះមានសហគមន៍អន្តរជាតិច្រេីនណាស់បានដឹងលឺនិងចងចាំការពិតនេះ ព្រោះថាសហគមន៍អន្តរជាតិទាំងនោះបានចូលរួមអនុវត្តន៍ដោយផ្ទាល់ផងដែរ។

លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានលើកឡើងថា ៖ រឿងជម្លោះខ្សែរបន្ទាត់ព្រំដែននៅតំបន់ទាំងនេះ ក្រុមការងារព្រំដែនទាំងខ្មែរនិងសៀមបានជួបពិភាក្សាគ្នាច្រេីនលេីកច្រេីនសារហេីយ ប៉ុន្តែមិនទាន់បានដោះស្រាយនៅឡេីយ (ដូចខ្លឹមសារនៃសេចក្តីប្រកាសបដិសេដព័ត៌មាន)របស់រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់យ៉ាងច្បាស់លាស់!!
ប្រសិនពិតជាអ្នកជិតខាងគ្នាល្អ មែននោះ យន្តការដោះស្រាយទំនាស់ដោយសន្តិវិធីមានគ្រប់ឋានានុក្រម មិនត្រូវប្រេីប្រាស់កម្លាំងនិងច្បាប់សឹកស្អីនោះទេ ព្រោះទង្វេីបែបនេះបង្កេីនអរិភាពនឹងគ្នាកាន់តែខ្លាំងក្លាថែមទៀត!! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print