មហាសេដ្ឋី ប៊ីលហ្គេត អំពាវនាវការពារអង្គការសុខភាពពិភពលោក ក្នុងពេលបណ្តាប្រទេសកាត់បន្ថយជំនួយ

ចែករំលែក៖

មហាសេដ្ឋី ប៊ីលហ្គេត បានប្រកាសបរិច្ចាគប្រាក់ដ៏ច្រើនសម្រាប់វិស័យសុខាភិបាលនៅលើពិភពលោក ហើយក៏បានអំពាវនាវចូលរួមការពារសមិទ្ធផលសុខាភិបាលពិភពលោក ដែលទទួលបានជាច្រើនទសវត្សកន្លងមក។

សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ បានផ្សាយថា មូលនិធិ Gates នឹងផ្តល់ថវិកាចំនួន ៩១២លានដុល្លារដល់មូលនិធិសកលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ដោយមហាសេដ្ឋី លោក Bill Gates បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ ជាមួយការជំរុញឱ្យរដ្ឋាភិបាលគិតឡេីងវិញទាក់ទងនឹងការកាត់បន្ថយមូលនិធិសុខភាពពិភពលោក។
ថ្លែងក្នុងព្រឹត្តិការណ៍ Reuters Newsmaker នៅទីក្រុងញូវយ៉ក លោក Gates និយាយថា ពិភពលោកស្ថិតនៅលេីផ្លូវបំបែក ដោយកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យនៃការស្លាប់ប្រសិនបើមូលនិធិធ្លាក់ចុះខ្លាំងពេក។ ក្មេងដែលកើតនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ាមានឱកាស ១៥ភាគរយនៃការស្លាប់មុនអាយុ ៥ឆ្នាំ។
លោក Gates គូសបញ្ជាក់ថា «ខ្ញុំគ្មានសមត្ថភាពបំពេញចន្លោះដែលរដ្ឋាភិបាលកាត់បន្ថយទេ ហើយក៏មិនចង់បង្កើតឱ្យមានការភាន់ច្រឡំណាមួយអំពីរឿងនោះដែរ»។ លោកបន្ថែមថា អ្វីដែលកើតឡើងចំពោះសុខភាពកុមារក្នុងពិភពលោកគឺអាក្រក់ជាងមនុស្សភាគច្រើនបានដឹង ហេីយការគិតទុករយៈពេលវែងមានផលល្អជាងមនុស្សភាគច្រើនស្រមៃទៅទៀត។
យោងតាមវិទ្យាស្ថានសម្រាប់ការវាស់ស្ទង់និងវាយតម្លៃអំពីសុខភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ជំនួយអភិវឌ្ឍន៍សកលបានធ្លាក់ចុះ ២១ភាគរយចន្លោះឆ្នាំ២០២៤និង២០២៥ ហើយឥឡូវនេះស្ថិតក្នុងកម្រិតទាបរយៈពេល ១៥ឆ្នាំ៕ ដោយធីរីណា

...

Screenshot

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print