ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។ យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរក
ប្រក្រតីភាពឡើងវិញ។
Unofficial Translation
Her Excellency Lieutenant General Maly Socheata, Spokeswoman for the Ministry of National Defense of the Kingdom of Cambodia:
The Ministry of National Defense of the Kingdom of Cambodia wishes to inform the national and international public that the Regional Border Committee (RBC) meeting between Cambodia’s Military Region 5 and Thailand’s Army Region 1 has been postponed to October 2025. This delay is due to restructuring and leadership changes within Thailand’s Army Region 1.
Cambodia’s Military Region 5 will continue coordinating with the Thai side to promptly organize the meeting, enabling both parties to fully and effectively implement the ceasefire agreement, as well as to foster concrete cooperation to promote peace and stability between the two countries and restore normalcy along the border.
ប្រភព ៖ ក្រសួងការពារជាតិ