ពលរដ្ឋកម្ពុជាបានទៅអុជធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយថែរក្សាទឹកដីកម្ពុជាឱ្យបានគង់វង្ស និងបានដាក់បណ្តាសាឱ្យទាហានថៃវិនាសអន្តរាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋកម្ពុជាបានទៅអុជធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដីឱ្យជួយថែរក្សាទឹកដីកម្ពុជាឱ្យបានគង់វង្ស និងបានដាក់បណ្តាសាឱ្យទាហានថៃវិនាសអន្តរាយ ខណៈដែលពួកគេនៅតែចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជាតាមរយៈរាយលួសបន្លានិងបានធ្វើបាបពលរដ្ឋកម្ពុជាជាច្រើននាក់។

ការដាក់បណ្តាសានេះបានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលពួកគាត់បាននាំគ្នាទៅមើលព្រំដែននិងទៅលើកទឹកចិត្តពលរដ្ឋនិងទាហានដែលនៅប្រចាំការការពារទឹកដីពីការឈ្លានពានរបស់ទាហានថៃ ដែលបានរាយលួសបន្លាឈ្លានពានទឹកដីកម្ពុជានៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
នៅថ្ងៃនេះដែរ ក៏មានព្រះសង្ឃ៤០អង្គនិងពុទ្ធបរិស័ទជាង ៦០នាក់ មកពី៧វត្តក្នុងស្រុកបវេល ខេត្តបាត់ដំបង បាននាំយកសម្ភារប្រើប្រាស់និងថវិកាមួយចំនួនជូនដល់កងកម្លាំងនិងពលរដ្ឋនៅប្រចាំការការពារទឹកដីនៅទីនោះផងដែរ។
ដោយឡែកនៅទីក្រុងបាងកក ប្រទេសថៃវិញ ត្រូវព្រះធរណីស្រូបទាំងព្រឹក ស្រុតបាក់ដីផ្លូវកណ្តាលក្រុង ដូចត្រូវទំនាយគ្រោះធម្មជាតិ មានន័យថា «បាបកម្ម កម្មពៀរ»មានពិត ៕ ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print