មុខសញ្ញាលួចសកម្មក្នុងមូលដ្ឋានក្រុងតាខ្មៅ មិនលើក លែងសូម្បីខោ អាវ ត្រូវនគរបាលស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល÷ដោយអនុវត្តតាមបទបញ្ជា លោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ស្រាវជ្រាវឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលបានធ្វើសកម្មភាព លួចដែក និង ខោអាវ របស់ប្រជាពលរដ្ឋ ក្នុង សង្កាត់តាខ្មៅ និង សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ នង សុភ័ណ្ឌ ហៅហួច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)និងទី២ -ឈ្មោះ ពៅ រ៉ាវុទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ជនសង្ស័យទាំង២វិជ្ជមានសារធាតុញៀនក្នុងទឹកនោម(+) ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print