មានបុរស៣នាក់ បានលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ រកឃើញម្នាក់ ២នាក់ទៀតបាត់ខ្លួន!

ចែករំលែក៖

ក្រុងកំពង់សោម ៖ តាមរយៈព័ត៌មានបឋម ! បានឱ្យដឹងថា ៖ មានបុរស៣នាក់ បានលង់ទឹកសមុទ្រនៅម្តុំជិតដើមឈើចាំស្នេហ៍ រសៀលថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៥ គិតត្រឹមម៉ោង៤កន្លះរសៀលដដែលនេះរកឃើញម្នាក់ ស្លា.ប់ហើយ នៅ២នាក់ទៀត សមត្ថកិច្ចនិងក្រុមសង្គ្រោះកំពុងស្វែងរកបន្ត។
ជនរងគ្រោះ រួមមាន ៖
ទី១,ឈ្មោះ ម៉េន ម៉េត រកឃើញហើយ ស្លា.ប់។
ទី២,ឈ្មោះ អ៊ុន វិត (នៅបាត់ខ្លួន)
ទី៣,ឈ្មោះ នឿន រ៉ានុត (នៅបាត់ខ្លួន)។
ជនរងគ្រោះ មានទីលំនៅភូមិភ្នំតូច សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។
បច្ចុប្បន្នសមត្ថកិច្ច និងអាជ្ញាធរ កំពុងជួយអន្តរាគមន៍ស្វែងអ្នកបាត់ខ្លួន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print