ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានថ្លែងថា ម្សិលមុិញខ្ញុំបង្ហោះសារមួយទាក់ទង
ដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ
ថ្ងៃ២៤កញ្ញា១៩៩៨នៅទីរួមខេត្ត
សៀមរាប។
សម្ដេចតេជោ ថ្លែងបញ្ជាក់ថា ខ្ញុំគិតថាអត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើងនិងមិនមានសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។
ការសរសេរបែបនេះគឺជាកំហុសដែល
មើលឃើងតែមួយជ្រុងនៃតួរនាទីរបស់
ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។
ពេលនេះខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់
របស់ខ្ញុំ។
១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរ
ឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យ
មនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្ត
សៀមរាប។
២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅ
បង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង
បង្កើតរាជរដ្ឋាភិបាលមិនបាន។
៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ម្ខាងរាជរដ្ឋាភិបាលនិងម្ខាងទៀតខ្មែរក្រហម។
៤.មានអ្នកដឹកនាំនយោបាយឆ្នើមរក
ការស្រុះស្រួលផ្ទៃក្នុងផងនិងរកវិធី
បញ្ចប់សង្គ្រាមបានផង។
តាមរយៈការស្រុះស្រួលនេះសន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដែលល្អលើសហ៊ុន សែនច្រើនដង។ នៅមានកត្តាច្រើនទៀតដែលខ្ញុំសូមមិនលើកឡើងទុកជូនបងប្អូនវាយតម្លៃ
ខ្លួនឯង៕ដោយ៖តារា