បើគ្មានភរិយាជួយWayne Rooneyអាចស្លាប់ដោយសារគ្រឿងស្រវឹង

ចែករំលែក៖

Wayne Rooney និយាយថា គាត់អាចស្លាប់បាន ប្រសិនបើប្រពន្ធរបស់គាត់ Coleen មិននៅមិននៅក្បែរ ដើម្បីជួយគាត់ដោះស្រាយបញ្ហាផឹកគ្រឿងស្រវឹង។

អតីតប្រធានក្រុម Manchester United និងអង់គ្លេសវ័យ 39 ឆ្នាំរូបនេះសារភាពថាគាត់ញៀនស្រាយ៉ាងខ្លាំងក្នុងអំឡុងពេលអាជីពរបស់គាត់។

Rooney ដែលស៊ុតបញ្ចូលទីបាន 253 គ្រាប់សម្រាប់ United ហើយបានចូលនិវត្តន៍ពីការលេងនៅឆ្នាំ 2021 បានរៀបការជាមួយ Coleen តាំងពីឆ្នាំ 2008 ។

គាត់បានថ្លែងថា “ខ្ញុំទើបតែផឹកបានពីរថ្ងៃជាប់ៗគ្នា។ មកហ្វឹកហាត់ ហើយនៅចុងសប្តាហ៍ ខ្ញុំបានស៊ុតបញ្ចូលទីបានពីរគ្រាប់ ហើយបន្ទាប់មកខ្ញុំនឹងត្រលប់ទៅផឹកពីរថ្ងៃជាប់គ្នាម្តងទៀត។ខ្ញុំចង់ចេញទៅក្រៅ ដើម្បីរីករាយជាមួយមិត្តភ័ក្តិ និងដើរលេងពេលយប់។ វាឈានដល់ចំណុចមួយដែលលំបាកនោះគឺជាពេលមួយក្នុងជីវិតរបស់ខ្ញុំ ដែលខ្ញុំតស៊ូជាមួយគ្រឿងស្រវឹងយ៉ាងច្រើន។ ប៉ុន្តែភរិយាខ្ញុំនាងបានជួយខ្ញុំគ្រប់គ្រងវាយ៉ាងច្រើន។ នាងបានគ្រប់គ្រងខ្ញុំព្រោះខ្ញុំត្រូវការការគ្រប់គ្រង” ។

...

Rooney បានចូលអាជីពដឹកនាំបន្ទាប់ពីអាជីពលេងរបស់គាត់ចប់ ដែលថ្មីៗនេះដឹកនាំនៅ Plymouth Argyle ហើយបានចាកចេញកាលពីខែធ្នូឆ្នាំមុន។ ថ្លែងទៅកាន់ BBC Breakfast កាលពីបីឆ្នាំមុន អំពីសារៈសំខាន់នៃទំនាក់ទំនងរបស់គាត់ជាមួយ Coleen នោះ Rooney បាននិយាយថា “អាចមានពេលខ្លះដែល Coleen អាចដើរចេញបាន ប៉ុន្តែពួកយើងស្រលាញ់គ្នា”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print