ស្វែងយល់អំពីផ្លូវច្បាប់ ! «ចែកចាយ តាំងលក់ ឬលក់ឱសថញៀន ឬ ឱសថប្រព័ន្ធសរសៃប្រសាទ» មានទោសបែបណា !

ចែករំលែក៖

ភ្នំពេញ ៖ ចែកចាយ តាំងលក់ ឬលក់ឱសថញៀន ឬ ឱសថប្រព័ន្ធសរសៃប្រសាទដែលគ្មានប្រយោជន៍ខាងវេជ្ជសាស្រ្ត ឬ ដែលក្រសួងសុខាភិបាលហាមឃាត់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ និងផ្ដន្ទាទោសពិន័យជាប្រាក់ ២០.០០០.០០០រៀល( ម្ភៃលានរៀល ) ដល់៥០.០០០.០០០រៀល ( ហាសិបលានរៀល ) ។

ករណីបទល្មើសខាងលើ បានបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ឬអាយុជីវិតមនុស្ស សត្វ ក្រសួងសុខាភិបាលត្រូវចេញប្រកាស ផ្អាកសកម្មភាពផលិត អាហរ័ណនីហរ័ណ និងពាណិជ្ជកម្មឱសថជាបន្ទាន់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

( យោងតាមមាត្រា១២.-ថ្មី នៃច្បាប់ ស្ដីពីវិសោធកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០៧ )។

...

រៀបចំផ្សព្វផ្សាយដោយ ៖ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម( គ.ប.ផ.ក. )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print