លោក ឡុង សេង អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង អញ្ជើញជាអធិបតីពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No To Fake News) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ ដោយមានការចូលរួមពីលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងទាំង៣ប្រភេទ កាកបាទក្រហមកម្ពុជា ស.ស.យ.ក ខេត្ត និងសិស្សានុសិស្ស នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីរួមខេត្តស្វាយរៀង ៕

ប្រភព (AKP) រូបថត៖ ខឹម សុវណ្ណារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print