លោក វ៉ាង វិនពីន​៖​ ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា

ចែករំលែក៖

ភ្នំពេញ​៖​ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា​ បានប្រកាសថា  ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិននិងខ្មែរដ៏មហិមា។

ការថ្លែងបែបនេះ​របស់​លោកឯកអគ្គរដ្ឋទូត​ចិន​ នាឱកាស​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងអបអរសាទរខួប៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅល្ងាចថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥​ នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា, សមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល, តំណាងអង្គទូត នៃប្រទេសជាមិត្តប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

លោក វ៉ាង វិនពីន បានសម្ដែងការ ស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដី ទីនៃព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសទាំងឡាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីនាថ្ងៃនេះ និងសូមជូនពរចំពោះបងប្អូនជនរួមជាតិ និងបងប្អូនពលរដ្ឋខ្មែរជាប់សែស្រឡាយចិន ដែលកំពុងបម្រើការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបន្តថា ឆ្នាំនេះជាឆ្នាំសំខាន់មួយសម្រាប់ដំណើរការអភិវឌ្ឍន៍ប្រជាជនចិន និងមនុស្សជាតិ ដើម្បីលើកកម្ពស់ប្រព័ន្ធអភិបាលកិច្ចសកលឱ្យកាន់តែល្អហើយរួមគ្នាឆ្ពោះទៅរកសហគមន៍ជោគវាសនារួមសម្រាប់ឆ្នាំនេះក៏ជាឆ្នាំសំខាន់មួយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងចិននិងកម្ពុជា។

លោកឯកអគ្គរដ្ឋទូត​ចិន​ បានរំលឹកថា ឆ្នាំនេះ លោក​ ស៊ី ជីនភីង ប្រធានាធិបតីចិន​ បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាម្ដងទៀត បន្ទាប់ពីរយៈពេល៩ ឆ្នាំ ដោយបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត តាមរយៈការកសាង សហគមន៍វាសនារួមចិន-កម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី ជាមួយគ្នានោះ 

ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គក៏បានយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសចិន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅប្រទេសចិន ជាបន្តបន្ទាប់ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print