រយៈពេល ៣ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅស្រុកត្រាំកក់

ចែករំលែក៖

ខេត្តតាកែវ៖ បន្ទាប់ពីបានស្រាវជ្រាវ រយៈពេល ៣ថ្ងៃ កម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានចុះធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិព្រៃក្ដួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។

បើតាមការបញ្ជាក់ពី លោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ កាលពីថ្ងៃទី២៤ និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែង ជាបន្តបន្ទាប់ នៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ខេត្តតាកែវ ។
លទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លាចំនួន៣២កញ្ចប់ (ធំ៧ តូច២៥) ទម្ងន់១១២.៨០ ក្រាម(ថ្លឹងទាំងសំបកថង់)
២/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៣/ទូរស័ព្ទចំនួន០២គ្រឿង
៤/ដាវដែកចំនួន០១ដើម
៥/ សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅអយ្យការអមសាលាដំបូង ខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print