ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងប៉ុស្ដិ៍នគរបាលចោមចៅ៣ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ ខណៈកម្លាំងល្បាតដល់ចំំណុចបុរីញូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ប៊ូ វណ្ណៈ ភេទប្រុស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តល្មើសឆក់ទូរស័ព្ទដៃពីជនជាតិចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print