វាយបងថ្លៃរបួសដេរ៦ថ្នេរព្រោះខឹងបងថ្លៃប្រាប់កុំអោយមាត់ឮ

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ខឹងបងថ្លៃប្រាប់កុំអោយមាត់ឮៗ បានទាក់ពាក្យសម្តីគ្នា រហូតដល់ឈានទៅវាយបងថ្លៃឱ្យរបួសដេរ៦ថ្នេរ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង២០និង០០នាទី នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ វឹង រ៉ា ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល(ត្រូវជាបងថ្លៃ)របួសចំភ្នែកខាងឆ្វេងដេរចំនួន០៦ថ្នេរ)។ ជនសង្ស័យ ឈ្មោះ យ៉េន ផុន ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល(ត្រូវជាប្អូនថ្លៃ)
មានសារធាតុញៀនវិជ្ជមាន(+) ។ វត្ថុតាងចាប់យក:(គ្មាន)
ប្រភពដដែលបន្តថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២០និង០០នាទី ជនរងគ្រោះកំពុងដេកមេីលចៅឈឺនៅផ្ទះរបស់ខ្លួន ហេីយជនសង្ស័យបានអង្គុយលេងបៀជាមួយអ្នកជិតខាងនៅផ្ទះរបស់ជនរងគ្រោះដោយមាត់ឮៗ ពេលនោះជនរងគ្រោះបាននិយាយប្រាប់ជនសង្ស័យថាកុំមាត់ឮៗពេក ហេីយឈប់លេងបៀរទៅចៅរបស់ខ្ញុំកំពុងតែឈឺ ស្រាប់តែពេលនោះជនសង្ស័យបានខឹងនឹងជនរងគ្រោះបានស្រែកឡូឡាថា អាណាខ្លាំងចេញមក រួចហេីយជនសង្ស័យនិងជនរងគ្រោះក៏បានទាក់ពាក្យសម្តីឈ្លោះប្រកែកគ្នា ហេីយជនសង្ស័យបានស្ទុះទៅដាល់ជនរងគ្រោះចំនួន ០១ ដៃត្រូវចំភ្នែកខាងឆ្វេងបែកចេញឈាម និងបានយកកៅអីជ័រមកវាយជនរងគ្រោះថែមទៀត ហេីយត្រូវបានបងប្អូននៅទីនោះចាប់ឃាត់ជនសង្ស័យចេញ រួចហេីយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print