ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅយប់ថ្ងៃសៅរ៍ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះថា៖ ករណីការបាញ់ផ្លោងរបស់ទាហ៊ានសៀមមកលេីបូរណភាពទឹកដីកម្ពុជានិងកងកម្លាំងកម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ជាការបាញ់លេីកម្ពុជាមុនយ៉ាងច្បាស់មិនអាចប្រកែកបានឡេីយ! ព្រោះថាកងកម្លាំងកម្ពុជាស្តាប់បទបញ្ជាថ្នាក់ដឹកនាំអត់ធ្មត់មិនបាញ់តបឡេីយ។
ករណីបាញ់ផ្លោងនៅថ្ងៃនេះដូចគ្នាករណីទាហ៊ានសៀមបាញ់តែម្នាក់ឯងមកលេីតំបន់ភូមិភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីម៉ោង៥:០១ ទាបភ្លឺថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រីកសមរភូមិប្រយុទ្ធ។ បាញ់ម្នាក់ឯង ចោទអ្នកណាបាញ់មុនបាញ់ក្រោយស្អីទៀត? បេីបាញ់តែម្នាក់ឯង អ្នកណាបាញ់អ្នកនោះបាញ់មុនហេីយ!! ។
ដូចប្រសាសន៍របស់សម្តេចតេជោផ្តល់អនុសាសន៍ឱ្យរក្សាទុកភស្តុតាងរណ្តៅនេះមានសារសំខាន់ណាស! ករណីនៅថ្មដា កម្លាំងអង្គភាពCMACបានសហការជាមួយកងទ័ពចុះហ៊ុំពន្ធ័រណ្តៅគ្រាប់និងបានកំណត់អត្តសញ្ញាណគ្រប់ផ្លោងប្រភេទ១០៥មម ចំនួន៦រណ្តៅដែលផ្ទុះទាំងអស់ (លេី២១គ្រាប់ដែលបានបាញ់) ដោយវិភាគអំបែងគ្រាប់១០៥មមនោះ អ្នកបច្ចេកទេសបានដឹងថា មានគ្រាបផ្លោង១០៥មមចំនួន៤គ្រាប់ជាគ្រាប់ផ្លោងមានផ្ទុកផ្សែងពុលWP និង២រណ្តៅគ្រាប់ជាគ្រាប់ជះអំបែង។ តាមរយ:ការវិភាគនេះ អាចដឹងច្បាស់ជាគ្រាប់ផ្លោងផលិតនៅប្រទេសណា ហេីយអ្នកណាជាអ្នកប្រេីប្រាស់គ្រាប់នោះយ៉ាងច្បាស់លាស់!។
ភស្តុតាងទាំងនេះនៅពោធិ៍សាត់បញ្ជាក់ច្បាស់ថា សៀមជាអ្នកបាញ់មកលេីទឹកដីកម្ពុជា ហេីយកងកម្លាំងកម្ពុជាមិនបានផ្ទុះអាវុធបាញ់តបតវិញផង គ្មានស្អីត្រូវបកស្រាយអ្នកណាបាញ់មុនទៀត!! ។ ដូចនេះ ករណីផ្ទុះអាវុធនៅថ្ងៃនេះ ក៏ដូចគ្នាដែរ គឺសៀមជាអ្នកបាញ់ ដូចនេះសៀមបាញ់មុន ព្រោះកម្ពុជាគ្មានការផ្ទុះអាវុធផងហ្នឹង! ៕ដោយ៖តារា