បុរសវ័យចំណាស់ម្នាក់ទៅរាយមងជាប់មងរុំខ្លួនឯងបណ្តាលឲ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៥ នៅបឹងភាសខាងជើងភូមិចម្ងាយ៤៥០ម៉ែត្រ ក្នុងភូមិកន្រ្តង់ ឃុំសារង្គ ស្រុកស្វាយចេក។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖មានប្រជាពលរដ្ឋឈ្មោះ មឿន  ថុល ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិកន្ទ្រង់ ឃុំសារង្គ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរាយការណ៍ផ្ទាល់មាត់ប្រាប់ថា: បានឃើញប៊ីដុងអណ្ដែតនៅកន្លែងដាក់មងមិនឃើញមនុស្សទេ។ បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានចុះមើលប៊ីដុងនោះស្រាប់តែប្រទះឃើញសពជនរងគ្រោះឈ្មោះដឿ យង់ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិកន្រ្តង់ ឃុំសារង្គ ស្រុកស្វាយចេក  ដែលមានខ្លួនប្រាណជាប់នៅនឹងមងខ្លួនឯង។

លោកអធិការបានបញ្ជាក់ថាៈ តាមការបំភ្លឺរបស់ឈ្មោះ ហ៊ិប សាវិញ ភេទស្រី  អាយុ ៦៨ឆ្នាំ ត្រូវជាប្រពន្ធ បានប្រាប់អោយដឹងថា នៅវេលាម៉ោង០៦ៈ២០នាទី ប្ដីរបស់គាត់បានជិះម៉ូតូចេញពីផ្ទះតែម្នាក់ឯងនិងបានដឹកប៊ីដុង២ដើម្បីទៅមើលមងនៅបឹងភាស លុះដល់ម៉ោង០៩ព្រឹកក៏បានឃើញកម្លាំងប៉ុស្តិ៍ជិះម៉ូតូមកប្រាប់ថា ប្តីគាត់បានលង់ទឹកស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបន្ថែមថាៈ សពខាងលើបានស្លាប់ដោយសារជាប់មងខ្លួនឯងប្រាកដមែន។ ក្រោយពីពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print