ទឹកហក់ឡើងហូរប៉ើងទាំងរោងនឹងមនុស្ស២គ្រួសារ មានគ្នា៥នាក់ទៅបាត់

ចែករំលែក៖

រតនគិរី ៖ មនុស្ស២គ្រួសារ គ្នា៥នាក់ ខណៈកំពុងដេកលង់លក់ នៅរោងចាំចម្ការ ស្រាប់តែទឹកហក់ឡើងហូរប៉ើងទាំង រោង ទាំងមនុស្សទៅបាត់ កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចបាន រកឃើញតែសាកសពម្នាក់ ចំណែកសព៤នាក់ទៀត មកដល់ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ពលរដ្ឋ ស្វែងរកមិនទាន់ឃើញទេ ។

បើតាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ មានប្តីប្រពន្ធ កូន និងចៅ ស្នាក់នៅរោងចាំចម្ការ ២ជាប់គ្នានៅចំណុចមាត់អូរខាងលើ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ខណៈកំពុងដេកលង់លក់ក្នុងរោង ស្រាប់តែទឹកហក់ឡើង ហូរប៉ើងទាំងរោង ទាំងជនរងគ្រោះ៥នាក់ ទៅបាត់ លុះនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ផ្អើលប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច រកឃើញសាកសពប្តីម្នាក់ ឈ្មោះ ជុំ វ៉ាត់ អាយុ៥៨ឆ្នាំ កប់ក្នុងរោង ចំណែកសាកសព៤នាក់ទៀត ប៉ើងហូរទៅបាត់ ។

ចំពោះដំណើរការស្វែងរកសពជនរងគ្រោះ មកដល់ល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ កម្លាំងអាជ្ញាធរ សមត្ថកិច្ច ដឹកនាំដោយលោកអភិបាលស្រុក ស្វែងរកមិនទាន់មិនទាន់ឃើញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print