ភ្នំពេញ៖ បុរសម្នាក់ជិះរុឺម៉កដឹកឥវ៉ាន់មិនប្រយ័ត្នក៏ទៅបុករថយន្ដស៊េរីទំនើបម៉ាកម៉ាស្ដារ កំពុងតែបើកឆ្លងផ្លូវចំពីមុខពីចំហៀងពេញទំហឹងបណ្ដាលរងការខូចខាត តែសំណាងល្អគ្មានអ្នករងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ និង៣០នាទីយប់ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងនិងផ្លូវបុរី ក្នុងសង្កាត់ចាក់អង្រែក្រាម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរុឺម៉កដឹកឥវ៉ាន់មួយគ្រឿងជិះដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្ដម៉ាកម៉ាស្ដារមួយគ្រឿងពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញ 2CF- 5978 បើកបរដោយនារីម្នាក់ បានធ្វើដំណើរចេញពីផ្លូវបុរីមួយកន្លែងឆ្លងផ្លូវ ទិសដៅពីកើតមកលិច ដល់ពាក់កណ្ដាលផ្លូវក៏ត្រូវរុឺម៉កបុកចំពីហៀងខាងឆ្វេងពេញទំហឹងបណ្ដាលអោយរងការខូចខាត តែសំណាងល្អក្នុងហេតុការណ៍នេះគ្មានអ្នករងរបួសឡើយ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់បអោយម្ចាស់រថយន្ដនិង ម្ចាស់រុឺម៉កសម្រួលគ្នាមួយសន្ទុះ ខាងរថយន្ដបានទារសំណង់១០០០ដុល្លារ តែខាងម្ចាស់រុឺម៉កគ្មានលទ្ធភាព សុំត្រឹម៣០០ដុល្លារ ដើម្បីបញ្ចក់រឿង នៅកន្លែងកើតហេតុ ៕