ភ្នំពេញ៖ រថយន្តRANGE ROVER បេីកដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ស្រាប់តែរេចង្កូតនៅចំនុចផ្លូវកោង បណ្តាលឲ្យរថយន្តវិលក្បាលត្រលប់ក្រោយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងរងការខូចខាតអស់ចំនួន៥ផ្ទាំង ។
ហេតុការណ៍នេះបានកេីតឡេីងនៅម៉ោង ៩យប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃើញបុរសម្នាក់បានបេីករថយន្តម៉ាកRANGE ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BV3068 បានបេីកធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនលឿន ខណៈមកដល់ចំនុចកេីតហេតុដែលជាផ្លូវកោង ហហើយក៏មិនថាអ្នក
បេីកបរមានបញ្ហាអ្វី ស្រាប់តែរថយន្តរេចង្កូតវិលក្បាលត្រលប់ក្រោយវិញ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតអោយបាក់រលំវៀចទ្រង់ទ្រាយអស់ចំនួន៥កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខតែមិនគ្រោះថ្នាក់ដល់មនុស្ស ។
បន្ទាប់ពីកេីតហេតុសមត្ថកិច្ចជំនាញបានចុះទៅស្ទូចយករថយន្តបង្ក និងនាំអ្នកបេីកបរទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកសួរនាំរងចាំដំណោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ