លោក ហ៊ុន ម៉ានី សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនដែលបានតែងតាំងរូបខ្ញុំបាទរួមជាមួយឥស្សរជនមួយចំនួនជាអនុប្រធានសមាគម

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ៖ ជាបឋម ខ្ញុំបាទសូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាសប្រាំ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនដែលបានតែងតាំងរូបខ្ញុំបាទរួមជាមួយឥស្សរជនមួយចំនួនជាអនុប្រធានសមាគម។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា ៖ ជាមួយនឹងតួនាទីនេះ ខ្ញុំបាទសូមប្តេជ្ញាខិតខំចូលរួមលើកកម្ពស់ការគិតគូរដល់អតីតយុទ្ធជន អតីតមន្រ្តីរាជការ ទាំងលើសុខុមាលភាព ជីវភាពឱ្យបានសមរម្យ ប្រកបដោយសេចក្តីថ្លៃថ្នូរ ស័ក្តិសមទៅនឹងគុណូបការៈរបស់ពួកគាត់ដែលបានលះបង់បម្រើជាតិមាតុភូមិ និងប្រជាជនក្នុងពេលដែលគាត់នៅមានកម្លាំង។

លោកថា ៖ នេះជាកិត្តិយសមហាសាលដែលខ្ញុំក្នុងនាមជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ទទួលបានឱកាសបម្រើអតីតយុទ្ធជន និងនិវត្តជនកាន់តែបានជិតស្និទបន្ថែមពីលើតួនាទីរបស់ខ្ញុំក្នុងជួររាជរដ្ឋាភិបាល ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print