កំលាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ១៦នាក់​(ស្រី០៤នាក់) ទីតាំង ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ : ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តព្រះសីហនុ​​​)៖ នៅថ្ងៃទី២៦ ខែកញ្ញា​  ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់​ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​  ខេត្ត​ព្រះសីហនុ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការដឹកនាំដោយលោក​វរសេនីយ៍ត្រី​ ឡុង​ គីមហួរ​ នាយការិយាល័យអាវុធហត្ថទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ១៦នាក់(ស្រី០៤នាក់)៕

វត្ថុតាងរួមមាន :

   ១-ក្រាមពណ៌សថ្លាចំនួន ៤កញ្ចប់ (សង្ស័យជាសារធាតុញៀន) ទម្ងន់៦.០៣ក្រាម ថ្លឹងទាំងសម្បក

    ២-ទូរសព្ទ ១០គ្រឿង

    ៣-ដបជក់ ០៣

    ៤-ដែកកេះ ០៥

    ៥-ម៉ូតូ ០១គ្រឿង

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធីច្បាប់បន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print