ភ្នំពេញ : នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម :
១- តាមការពិនិត្យធ្វើកោសល្យវិច្ច័យរបស់ក្រុម IOT នៅតំបន់អានសេះ = ឃើញថាទាហ៊ានសៀមពិតជាបានបាញ់មុនមកលើកងទ័ពកម្ពុជា ហើយកងទ័ពកម្ពុជាមិនបានតបតឡើយ។
២- រដ្ឋាភិបាលសៀមនិយាយភូតភរប្រជាជនសៀមរហូត = ហើយប្រជាជនសៀមចេះតែជឿដោយងងឹតងងល់ដោយគ្មានការពិចារណាសោះ។
៣- ជាប្រពៃណីយ៍របស់សៀមគឺសៀមនិយាយតែផ្ទុយពីការពិត = បើសៀមថាខ្មែរបាញ់មុនគឺខ្មែរអត់បាញ់មុនទេ បើថាខ្មែររំលោភសៀម គឺសៀមទេដែលរំលោភខ្មែរ។
៤- ការបាក់ស្រុតដីកណ្តាលទីក្រុងបាងកកយ៉ាងជ្រៅរហូតដល់ជាង៥០ម = មានន័យថាព្រះធរណីស្រូបសៀមចុះនរកហើយ។
៥- សៀមមានពុតត្បុតអាក្រក់ណាស់ និយាយនៅអង្គការសហប្រជាជាតិផ្សេងធ្វើខ្លួនជាអ្នករងគ្រោះ = តែទង្វើនៅក្នុងស្រុកសៀមគឺផ្សឹង ធ្វើខ្លួនជាបងធំនៅអាស៊ី មិនស្តាប់គេឯងនិងមិនគោរពច្បាប់សោះ ។
៦- នៅសៀមទឹកជំនន់មកពីព្យុះបុកដាច់ផ្ទះ ផ្លូវច្រើនណាស់កំពុងជ្រួលច្របល់ខ្លាំងណាស់ = ចុះនរកទៅអាពួកនរកសៀម។
៧- ខ្មែរមានសង្ឃឹមហើយ = លោកម៉ៃគិលត្រូវបានលោកប្រធានាធិបតីសហរដ្ឋអាមេរិកកោះអញ្ជើញឲ្យទៅជួបជាបន្ទាន់នៅសេតវិមានដើម្បីស្តាប់របាយការណ៍ពីការឈ្លានរបស់សៀមលើកម្ពុជា។
៨- បើសៀមនៅតែមានមហិច្ឆតាឈ្លានពានកម្ពុជា = សៀមនៅតែជួបគ្រោះទឹកជំនន់ដ៏ធំតទៅទៀត។
៩- បើសៀមនៅតែធ្វើទុក្ខបុកម្នេញកម្ពុជា = សៀមនៅតែទទួលទណ្ឌកម្មពីព្រះជាម្ចាស់កាន់តែធ្ងន់ ។
១០- ការប្រើបដាសៀមនៅក្នុងទឹកដីខ្មែរនិងតំបន់ព្រំដែនដែលមិនទាន់កំណត់ច្បាស់លាស់ = គឺជាការរំលោភដែនអធិបតេយ្យភាពកម្ពុជានិងកិច្ចព្រមព្រៀងដែលភាគីទាំង២ចុះហត្ថលេខា៕
ដោយ : សិលា