សមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីង

ចែករំលែក៖

ភ្នំពេញៈ ជន សង្ស័យ ម្នាក់ ត្រូវសមត្ថកិច្ច ខណ្ឌ ដូនពេញ ឃាត់ខ្លួនក្រោយពីធ្វេី សកម្មភាព លួច កាត់ ខ្សែ ភ្លេីង ត្រូវ បាន ប្រទះ ឃេីញ បាន ស្រែក ឆោឡោ ហេីយ ជនសង្ស័យ រត់ ចូល ទៅ សំងំ ក្នុង ផ្ទះ លក់ គ្រឿង សំណង មួយ កន្លែង ។ ហេតុការណ៍ នេះ បាន បាន បង្ក ឲ្យ មានការ ភ្ញាក់ ផ្អើល កាល ពី វេលា ម៉ោង ១២:៥០នាទី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៥ ស្ថិត តាម បណ្ដោយ ផ្លូវ ៧០ សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញជន សង្ស័យ ម្នាក់ បន្ទាប់ពីធ្វេី សកម្មភាព លួច កាត់ ខ្សែ ភ្លេីង ត្រូវ បានប្រជាពលរដ្ន ប្រទះ ឃេីញ បាន ស្រែក ឆោឡោ ហេីយ ជនសង្ស័យ ក៏បានរត់ ចូល ទៅ សំងំ ក្នុង ផ្ទះ លក់ គ្រឿង សំណង មួយ កន្លែង បាន បង្ក ឲ្យ មានការ ភ្ញាក់ ផ្អើល ដល់ សមត្ថកិច្ច ចុះ អន្តរាគមន៍ ចូលរុករក និងបានធ្វើការឃាត់ យក ទៅ ប៉ុស្តិ៍ ដេីម្បី បន្ត តាម នីតិវិធី ច្បាប់៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print