នគរបាលលស្រុកមោងឫស្សី ឃាត់ខ្លួនបុរសម្នាក់រំលោភសេពសន្ថវៈលើកូនចុង យកអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៤៧នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្តឹង មានករណីរំលោភសេពសន្ថវៈ មួយកើត ឡើង ទៅលើជនរងគ្រោះភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្រព្រឹត្ដដោយជនសង្ស័យឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាឪពុកចុង) រស់នៅភូមិវត្តចាស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (បច្ចុប្បន្នធ្វើការនៅប្រទេសថៃ) បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើរូបកូនស្រី៣លើក៖

លើកទី១ កើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ម៉ោងប្រហែល១១យប់(យកដៃលូកលេងប្រដាប់ភេទ) លើរថយន្តឈ្នួល ក្នុងប្រទេសថៃ, លើកទី២ នៅថ្ងៃទីពុំចាំ អំឡុងខែកញ្ញា ឆ្នាំ២០២៥ ម៉ោងប្រហែល១១យប់ ចំណុចបន្ទប់កម្មករស្នាក់នៅ ទីក្រុងបាងកក ប្រទេសថៃ និងលើកទី៣ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៨ និង០០នាទីព្រឹក ចំណុចបន្ទប់ស្នាក់នៅទីបាងកក ប្រទេសថៃ ។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារឿន ប៉ូ ភេទប្រុស អាយុ ៣២ឆ្នាំ ខណៈជនសង្ស័យទើបតែត្រឡប់មកពីប្រទេសថៃវិញ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើជនរងគ្រោះចំនួន០៣លើក ពិតប្រាកដមែន ។

...

បច្ចុប្បន្នកម្លាំងនគរបាលស្រុកមោងឫស្សីកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print