លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.)

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) ស្តីពីវឌ្ឍនភាព និងគំហើញលើការអភិវឌ្ឍ និងការអនុវត្តប្រព័ន្ធតាមដាន វាស់វង និងវាយតម្លៃ របស់ គ.ជ.ផ.ក. ឆាំ្ន២០២៤ នៃក្របខណ្ឌ គោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (NPFPE) ២០២២-២០៣៥។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គ.ជ.ផ.ក. និងមានការចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលសមិទ្ធកម្មពាក់កណ្តាលអាណត្តិឆ្នាំ២០២៤ នៃរបាយការណ៍វាយតម្លៃសរុបជុំទី១ លទ្ធផលគំហើញបឋមនៃការគណនា និងវាស់វែងផលិតភាពសេដ្ឋកិច្ចកម្ពុជា ពិនិត្យលើសេចក្តីព្រាងឯកសារទស្សនទានស្តី របាយការណ៍វាយតម្លៃសរុបជុំទី១ ឆ្នាំ២០២៣- ២០២៥ និង ទិសដៅនៃការអនុវត្តប្រព័ន្ធតាមដាន និងវាយតម្លៃរបស់ គ.ជ.ផ.ក.៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print