នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបុរសម្នាក់ដែលសកម្មប្រើប្រាស់គ្រឿងញៀនតាមប្រព័ន្ធ NoDrug

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់ដែលសកម្មប្រើប្រាស់គ្រឿង ញៀនត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី២៩ កញ្ញា ២០២៥ នៅភូមិសាំងដំរី ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋល្អតាមរយៈកម្មវិធី NoDrug។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ភឿន វិសឺ ហៅតាប់)ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ។តាមការធ្វើតេស្តទឹកនោមជននេះមាន សារធាតុញៀនវិជ្ជមាន (+) ហើយបានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀនប្រហែល ២ឆ្នាំមកហើយ។

លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឆក់ឈើនាង បានចុះទៅស៊ើបអង្កេតស្រាវជ្រាវដល់គោលដៅ ហើយបានឃាត់ខ្លួនជន សង្ស័យរូបនេះ។ វត្ថុតាងដែលដកហូតបានរួមមាន ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរសព្ទដៃម៉ាក Realme ពណ៌ខៀវ ១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណក្នុងតម្លៃចន្លោះពី ១០.០០០រៀល ទៅ ១៥.០០០រៀល ដើម្បីយកមកប្រើប្រាស់តែម្នាក់ឯងនៅក្នុងព្រៃ និងក្នុងផ្ទះ។

...

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print