ភ្នំពេញ ៖ អង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១:៤០នាទីរំលងអាធ្រាត កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងចូលផ្ទះលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះលេខ១២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ ពេជ្រ ធារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ និងទីលំនៅមិនពិតប្រាកដ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
...
ដោយ ៖ ស រស្មី